អ៊ុយ​ក្រែ​ន វាយប្រហារ​ក្នុង​ទឹកដី​រុស្ស៊ី បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា​ប់ និងរ​បួ​ស​

គៀវ​៖ អភិបាលខេត្ត លោក Vyacheslav Gladkov បាន​រាយការណ៍​តាម​តេ​ឡេ​ក្រាម​ថា ជន​ស៊ីវិល​ម្នាក់​ស្លាប់ និង​យ៉ាងហោចណាស់ ៨ នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ទៅលើ​តំបន់ Belgorod ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី​។​

លោក Gladkov បាន​រាយការណ៍​ថា ការវាយប្រហារ​នេះ​បង្ក​ឲ្យ​មាន​អ្នករងរបួស​នៅក្នុង​ទីក្រុង Belgorod ដោយ​បន្ថែមថា បុរស​ម្នាក់​រងរបួស​ចំ​ខ្នង ចំណែក​ស្ត្រី​ម្នាក់​រងរបួស​ចំ​មុខ ។ លោក បន្តថា ផ្ទះ​ចំនួន ១៤ ខ្នង និង​រថយន្ត ៩ គ្រឿង​បាន​រង​ការខូចខាត ដោយសារ​ការវាយប្រហា​រ​នេះ ផងដែរ​៕