អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវឧបត្ថម្ភថវិកា៥.០០០ដុល្លារដើម្បីបំរើសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាជ្រៅចំពោះ អ្នកឧកញ៉ា អ៊ូ ឆាយ   អនុប្រធានកិក្តិយសសាខា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារអាមេរិក(ប្រាំពាន់ដុល្លារអាមេរិក) ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន  ២,០៤៨គ្រួសារ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់អ្នកឧកញ៉ា អ៊ូ ឆាយ អនុប្រធានកិក្តិយសសាខា និងលោកជំទាវ បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ទឹង សុភាព