FA ៖ Gareth Southgate នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

ឡុងដ៍ ៖ សមាគម​បាល់ទាត់​អង់គ្លេស FA បានប្រកាសថា ​អ្នកចាត់ការ​អង់គ្លេស​លោក Gareth Southgate នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រហូតដល់​ព្រឹត្តិការណ៍​បាល់ទាត់​ទ្វីបអឺរ៉ុប​ឆ្នាំ​២០២៤។

លោក Gareth Southgate កិច្ចសន្យា​របស់លោក​នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​២០២៤ ដោយ​ធ្លាប់បាន​និយាយថា លោក​មិនទាន់​ច្បាស់​ពី​អនាគត​របស់ខ្លួន បន្ទាប់ពី​ធ្លាក់​ត្រឹម​វគ្គ ៨​ក្រុម​ចុងក្រោយ World Cup ដោយសារ​បារាំង​។

​សូមជម្រាបថា បុរស​វ័យ ៥២​ឆ្នាំ​រូបនេះ​ត្រូវបានតែងតាំង​ឱ្យ​ដឹកនាំ​អង់គ្លេស​នៅ​ឆ្នាំ​២០១៦ ដោយបាន​នាំ​ក្រុម​តោ​បី​អង់គ្លេស​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ២០១៨ នៅ​រុស្ស៊ី និង​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២១៕