បេឡា​រុស្ស ដាក់ពង្រាយ​អាវុធ​ថ្មី បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លោក ពូ​ទីន​

មីន​ស្ក​៖ ប្រធានាធិបតី​លោក Alexander Lukashenko បាន​អរគុណ​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន សម្រាប់​ការផ្តល់​សព្វាវុធ​ថ្មី ដូចដែល​បាន​សន្យា​។​

លោក ពូ​ទីន ក៏ដូចជា​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergey Lavrov និង​រដ្ឋមន្ត្រី​ការពារជាតិ Sergey Shoigu បាន​ទៅដល់​ប្រទេស​បេឡា​រុស កាលពីដើម​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច យោធា និង​ថាមពល​។​

ជាមួយគ្នា​នោះ ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន ក៏បាន​បង្ហើប​ថា ប្រទេស​ទាំង ២ បាន​បង្កើត​ប្រព័ន្ធ​ការពារ និង​ដាក់​ផ្លូវអាកាស​រួមបញ្ចូល​គ្នា​ផងដែរ​៕