សម្តេចតេជោ៖ ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ រាជរដ្ឋាភិបាលនៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

ខេត្តព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ក៏ដោយ នៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តព្រះសីហនុ រួមទាំងផ្លូវល្បឿនលឿនផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នាពេលបច្ចុប្បន្ននេះ កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ រួមមាន៖ រាជធានីភ្នំពេញ, ព្រះសីហនុ និងសៀមរាប ដែលទាមទារឱ្យរាជរដ្ឋាភិបាលប្រឹងប្រែងពង្រឹង ស្តារឡើងវិញនូវហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ធានានិរន្តរភាពសេដ្ឋកិច្ច៕ ដោយ ៖ ទឹង សុភាព