ហុង​គ្រី ទាមទារ​ឲ្យ​គណៈកម្មការ​អឺរ៉ុប វាយតម្លៃ​ឡើងវិញ​នូវ​ផលប៉ះពាល់​នៃ​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​

ប៊ូ​ដា​ប៉េ​ស​៖ ប្រធាន​ទីប្រឹក្សា​របស់​ប្រធានាធិបតី​ហុង​គ្រី លោក Viktor Orban បាន​អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​មេដឹកនាំ​ប្លុក​វាយតម្លៃ​ផលប៉ះពាល់​នៃ​ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី លើ​រដ្ឋ​ជា​សមាជិក ជាពិសេស​ចំពោះ​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​។​

លោក Balazs Orban បាន​អះអាងថា ទណ្ឌកម្ម​គឺ​សម​ហេតុផល​ក្នុងករណី​វា​ជះឥទ្ធិពល​ដល់​រុស្ស៊ី ជាង​អឺរ៉ុប ប៉ុន្តែ​វា​ហាក់​ផ្ទុយ​ពី​ការគិត ។​ លោក បាន​បន្ថែមថា ថាមពល គឺជា​បញ្ហា​សម្រាប់​យើង ហើយ​ទណ្ឌកម្ម​បន្ថែម​ប្រឆាំងនឹង​មន្ត្រី​ថាមពល​របស់​រុស្ស៊ី នឹង​មិនអាច​ទទួលយក​បាន​តាម​ទស្សនៈ​សន្តិសុខ​ថាមពល​ហុង​គ្រី​នោះទេ​៕