Honda សម្តែងការ​មិន​ពេញចិត្ត​ចំពោះ​កាលវិភាគ​ប្រកួត​ពាន AFF Cup

ភ្នំពេញ ៖ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បាន​បង្ហោះ​សារ​មិន​ពេញចិត្ត​ចំពោះ​កាលវិភាគ​ប្រកួត នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដោយសា រ​គ្មាន​ពេ ល​គ្រប់គ្រាន់​ដើម្បី​ហ្វឹកហាត់ និង​សម្រាក​។​

លោក Honda បាន​ថ្លែង​ដូច្នេះ​ថា​៖«​កាលវិភាគ​ប្រកួត​រប​ស់ AFF Cup គឺ​ពិបាក​ទទួលយក​ណាស់​។ តើ​អ្នក​អាច​ស្រមៃ​បានទេ​ថា​វា​ពិបាក​ប៉ុណ្ណា បើ​មើល​តាម​កាលវិភាគ​ខាងក្រោម​នេះ​៖ ថ្ងៃទី​២០ ខែធ្នូ ម៉ោង ៥:០០​នាទី​រសៀល ប្រកួត​ជាមួយ ហ្វីលីពីន នៅ​កម្ពុជា ថ្ងៃទី​២១ ខែធ្នូ ហោះ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី (​អត់​បាន​ហាត់​) ថ្ងៃទី​២២ ខែធ្នូ ហ្វឹកហាត់​ផ្លូវការ ថ្ងៃទី​២៣ ខែធ្នូ ម៉ោង ៧:៣០ ប្រកួត នៅ​ឥណ្ឌូនេស៊ី ខណ​:​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ជាការ​ប្រកួត​ដំបូង​របស់គេ​…»​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​ឥណ្ឌូណេស៊ី នៅវេលា​ម៉ោង ១០:៤៥​នាទី យប់​ថ្ងៃទី​២១ ខែធ្នូ ក្រោយ​ជើងហោះហើរ​ត្រូវបាន​ពន្យា​ពេល ២​លើក​។ ហើយ​ក្រុម​ត្រូវ​បន្តធ្វើ​ដំណើរ​កាន់​សណ្ឋាគា​រ​ក្នុង​រយៈពេល ១​ម៉ោង​បន្ថែមទៀត​បាន​សម្រាក​។​

​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ជួប ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៣ ខែធ្នូ វេលា​ម៉ោង ៥:០០​នាទី​ល្ងាច ក្នុង​ពហុ​កីឡដ្ឋាន Gelora Bung Kamo Stadium នៅ​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​៕