រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីអបអរសាទរខួបលើកទី២៤ នៃការបពា្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ

ភ្នំពេញ៖ ក្រសួងការពារជាតិ នឹងរៀបចំពិធីអបអរសាទរខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានឈ្នះឈ្នះ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕