ធនាគារជាតិ​អា​ហ្ស​ង់​ទីន សិក្សា​ពី​សំណើ​ដាក់​រូប Messi លើ​ក្រដាសប្រាក់​

បរទេស ៖ ធនាគារជាតិ​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន កំពុង​ពិនិត្យមើល​សំណើ​ដើម្បី​ដាក់​រូបភាព​របស់ Lionel Messi លើ​ក្រដាសប្រាក់​ប៉េ​សូ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​ជួយ​ឱ្យ​ពួកគេ​បាន​លើក​ពាន FIFA World Cup 2022 ។​

យោងតាម​សារព័ត៌មាន El Financiero មន្ត្រី​នៃ​ធនាគារជាតិ​អា​ហ្ស​ង់​ទីន​កំពុង​សិក្សា​ពី​បញ្ហា​នេះហើយ​។ បើ​មាន​សម្រេច​នោះ​រូប Messi នឹង​ត្រូវគេ​បោះពុម្ព​នៅលើ​ក្រដាសប្រាក់ ១០០០ ប៉េ​សូ គឺ​ដើម្បី​ឱ្យមាន​លេខ “១០” ដែលជា​លេខ​អាវ​របស់គេ​។​

​សូមជម្រាបថា ធនាគារជាតិ​អា​ហ្ស​ង់​ទីន ធ្លាប់បាន​ផលិត​កាក់​ដើម្បី​អបអរ​ការ​ឈ្នះ​ពានរង្វាន់ World Cup ឆ្នាំ ១៩៧៨ ដែលជា​ការ​ឈ្នះ​ពានរង្វាន់​ពិភពលោក​ជា​លើកដំបូង​របស់​ក្រុម​អាមេរិក​ឡាទីន​៕