ឯកឧត្តម ឆាយ សុផល ផ្តល់សម្ភារសិក្សាដល់កុមារដែលគ្រួសារមានជីវភាពក្រីក្រនៅឃុំដីឥដ្ឋ

ខេត្តកណ្តាល៖ ដោយមើលឃើញពីការលំបាករបស់កុមារ៣នាក់ ដែលឪពុកម្តាយមានជីវភាពក្រីក្រ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងពត៌មាន បានផ្តល់ជាសម្ភារៈសិក្សា មានសៀវភៅនិងកាបូប ដល់កុមារាចំនួន៣នាក់ រស់នៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
    កុមារាទាំង នាក់នោះរួមមាន ទី១ /.ឈ្មោះ សំណាង សិលាឧត្តម អាយុ១៧ឆ្នាំ ទី២/ឈ្មោះសំណាង សុណាដែត អាយុ១២ ឆ្នាំនិងទី៣/ ឈ្មោះ សំណាង សុណាដែន អាយុ១០ឆ្នាំ ទាំងអស់គ្នារស់នៅភូមិឃុំខាងលើ ដែលគ្រួសារមានជីវភាពក្រលំបាកពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញសម្ភារសិក្សា។
តំណាងឲ្យគ្រួសារកុមារាទាំង៣នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមដែលបានចូលរួមចែករំលែកការលំបាករបស់ក្រុមគ្រួសារកុមារាទាំង៣នាក់។ ទន្ទឹមនោះក៏សូមគោរពជូនពរឯកឧត្តម និងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ សំខាន់ពុទ្ធពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕