
សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន
ថ្ងៃចេញផ្សាយៈ November 22, 2021
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងចិន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ព្រមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ ប៉ុន្តែមិនមានវត្តមានមេដឹកនាំមកពីប្រទេសមីយ៉ាន់ម៉ានោះឡើយ៕