ចិនបញ្ជាក់ពីទំនាក់ទំនងជាមួយរុស្ស៊ី

ប៉េកាំង​៖ រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ថា ទំនាក់ទំនង​រវាង​ចិន និង​រុស្ស៊ី គឺ​រឹងមាំ ហើយ​រាល់​ការប៉ុនប៉ង​ពី​ខាងក្រៅ ដើម្បី​បង្ក​ភាពមិន​ចុះសម្រុង​គ្នា​សម្រាប់​ប្រទេស​ទាំង ២ នឹង​ក្លាយទៅជា​អាសា​របង់​។​

លោក Wang បាន​និយាយ ក្នុងអំឡុងពេល​សុន្ទរកថា នៅឯ​សន្និសីទ​ស្តីពី​ស្ថានភាព​អន្តរជាតិ និង​ទំនាក់ទំនង​ការបរទេស​របស់​ប្រទេស​ចិន​ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ នឹងមាន​ភាពចាស់ទុំ និង​រឹងមាំ​ជាង​មុន​។

លោក បាន​បន្ថែមថា ចិន និង​រុស្ស៊ី គាំទ្រ​គ្នា​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការរក្សា​ផលប្រយោជន៍​ស្នូល​រៀងៗ​ខ្លួន ហើយ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូ​ស្គូ នឹងមាន​ភាពចាស់ទុំ និង​រឹងមាំ​ជាង​មុន​។​

គួរ​បញ្ជាក់ថា ទីក្រុង​ប៉េកាំង បាន​អំពាវនាវ​ឱ្យមាន​សន្តិភាព ប៉ុន្តែ​បាន​បញ្ឈប់​ការ​ថ្កោលទោស​ទីក្រុង​មូ​ស្គូ សម្រាប់​ការចាប់ផ្តើម​ប្រតិបត្តិការ​យោធា​របស់ខ្លួន និង​បាន​ស្តីបន្ទោស​វិបត្តិ​លើ​សកម្មភាព​របស់លោក​ខាងលិច រួមទាំង​ការពង្រីក​ទៅ​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​ផងដែរ​៕