Liverpool យល់ព្រម​នាំយក​កីឡាករ​ម្នាក់​ពី PSV ដែលជា​គោលដៅ​របស់ Man Utd

អង់គ្លេស ៖ Liverpool ត្រូវបាន​គេ​រាយការណ៍​ថា បាន​យល់ព្រម​ចុះកិច្ចសន្យា​ក្នុងតម្លៃ​ប្រមាណ ៤៤​លាន​ផោន​ជាមួយ​ក្លិប PSV Eindhoven ក្នុងការ​ទិញយក​ខ្សែបម្រើ​ឆ្នើម​ហូ​ឡង់ Cody Gakpo​។

តាមរយៈ​របាយការណ៍​នេះដែរ​នឹងធ្វើ​ឲ្យ​ខ្សែបម្រើ​ស្លាប Gakpo ក្លាយជា​កីឡាករ​ហូ​ឡង់​ដែល​បាន​ផ្ទេរ​ចេញពី​ក្លិប​ក្នុងស្រុក PSV ដោយមាន​តម្លៃ​កំណត់ត្រា​ថ្លៃ​ប្រចាំ​ក្លិប​ប្រមាណ ៤៤​លាន​ផោន​។ មុន​ការសម្រេច​រវាង Liverpool និង PSV កីឡាករ Gakpo ក៏​ស្ថិតក្នុង​បញ្ជី​ចាប់អារម្មណ៍​ពី​សំណាក់​ក្លិប Manchester United ផងដែរ​។

​គួរ​រំលឹក​ផង​ថា Gakpo បច្ចុប្បន្ន​រូបគេ​បានបង្ហាញ​ខ្លួន​ជាមួយ​ជម្រើសជាតិ​ហូ​ឡង់​បាន​ចំនួន ១៤​ប្រកួត ដោយ​រកបាន ៦​គ្រាប់ ក្នុងនោះ​មាន ៣​គ្រាប់​ស៊ុត​នៅ FIFA World Cup 2022 ខណៈ​រូបគេ​នឹង​ក្លាយ​សមាជិក​ទី​២ មាន​សញ្ជាតិ​ហូ​ឡង់​រួមជាមួយ​ខ្សែការពារ Virgil van Dijk ដែល​កំពុង​លេង​ជាមួយ​ក្លិប​ហង្ស​ក្រហម​នេះ​៕