ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មាន អំពីទិសដៅដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន សម្រាប់ក្រសួងអនុវត្តនៅឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាស អំពីលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផល ការងារ ឆ្នាំ២០២២ និងលើកទិសដៅអ​នុវត្ត សម្រាប់ឆ្នាំ២០២៣។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ រប​ស់ក្រសួងរៀបចំដែនដី អ្នកចូលរួមសរុបប្រមាណ ២ ០០០នាក់ ដែលបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕