AFF Cup៖ រកឃើញ​មួយក្រុម​ទៀតហើយ​ដែល​ហាលអាវ បន្ទាប់ពី​ប្រ៊ុយណេ​

អាស៊ាន ៖ ក្រុម​ជម្រើសជាតិ​ឡាវ ក្រោម​ការដឹកនាំ​របស់​លោក Michael Weiss គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត ក្រោយ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​សិង្ហ​បុរី ក្នុង​លទ្ធផល ២-០ នៅ​កីឡដ្ឋាន New Laos National នៅ​ទីក្រុង​វៀង​ច័ន្ទ ពូ​ល B នៃ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022​។​

ដូច្នេះ​ក្រុម​ជម្រើសជាតិ​ឡាវ គឺជា​ក្រុមទី​២ បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ របស់លោក Mario Rivera គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ហាលអាវ​ត្រលប់​ទៅផ្ទះ​មុន​គឹ ក្រោយ​ឆ្លងកាត់​៣​ប្រកួត ចាញ់​ទាំង​៣​។

សូមជម្រាបថា ៣​ប្រកួត​របស់​ឡាវ គឺ​ចាញ់ សិង្ហ​បុរី ២-០ ចាញ់​ម៉ាឡេស៊ី​៥-០ និង​ចាញ់​វៀតណាម ៦-០៕