ក្រសួងធនធានទឹក ៖ កម្ពុជានឹងចុះត្រជាក់ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២

ភ្នំពេញ ៖ កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ៩០% និងថយបន្តិចម្តងៗ មកនៅត្រឹម៦០% នៅខែកុម្ភៈ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់ មកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ( ខែធ្នូ ឆ្នាំ២០២១-ខែកុម្ភៈ ឆ្នាំ ២០២២) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ដូចខាងក្រោម ៖