បន្ទប់ Messi ស្នាក់នៅ​ក្នុងប្រទេស​កាតា នឹង​ក្លាយទៅជា​សារមន្ទីរ​ខ្នាតតូច

ដូហា ៖ បន្ទប់​របស់​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន Lionel Messi ស្នាក់នៅ​ក្នុងប្រទេស​កាតា ក្នុងអំឡុង​ព្រឹត្តិការណ៍ FIFA World Cup 2022 នឹង​ក្លាយទៅជា​សារមន្ទីរ​ខ្នាតតូច​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សាកលវិទ្យាល័យ​កាតា​កាលពី​ថ្ងៃ​ពុធ​។​

Messi ក៏ដូចជា​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​មិនបាន​ស្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​ពួកគេ​បាន​ស្នាក់នៅ​បន្ទប់​នៅ​សាល​នៃ​សាកលវិទ្យាល័យ​កាតា​។ Messi គេង​នៅ​បន្ទប់​គ្រែ ២ ដោយមាន Aguero ដែលជា​អតីត​ខ្សែប្រយុទ្ធ​ក្លឹប Manchester City និង​ជា​មិត្ត​យូរអង្វែង​របស់ Messi ជា​អ្នកស្នាក់នៅ​ជាមួយ​។​

​ទាក់ទិន​នឹង​រឿងនេះ​ដែរ ខាង​សាកលវិទ្យាល័យ​បាន​អះអាងថា បន្ទប់​របស់ Messi ក៏ដូចជា​របស់របរ​សេសសល់​របស់​កីឡាករ​រូបនេះ​នឹងដាក់​តាំង​ឱ្យ​អ្នក​ចូលមក​ទស្សនា​សាកលវិទ្យាល័យ​កាតា ដើម្បី​រំលឹក​ដល់​ជ័យជំនះ​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022៕