Messi ត្រូវបាន​ជ្រើសរើស​ជា​អត្ត​ព​លិ​ក​ផ្នែក​បុរស​ឆ្នើម​ប្រចាំឆ្នាំ​២០២២

បរទេស ៖ ខ្សែប្រយុទ្ធ Paris Saint-Germain និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ត្រូវបាន​ជ្រើសរើស​ជា​អត្ត​ព​លិ​ក​ផ្នែក​បុរស​ឆ្នើម​ប្រចាំឆ្នាំ​២០២២ ដោយ​សមាគម​កីឡា​អន្តរជាតិ​អាមេរិក (AIPS America)​។ ចំណែក​កីឡាការិនី​រត់ប្រណាំង​វេ​ណេ​ស៊ុយ​អេ​ឡា​នារី Yulimar Rojas ត្រូវបាន​ជ្រើសរើស​ជា​អត្ត​ព​លិ​ក​នារី​ឆ្នើម​ប្រចាំឆ្នាំ​២០២២​។​

Messi បាន​រីករាយ​ជាមួយ​ភាព​ដ៏​អស្ចារ្យ​ក្នុង​រដូវ​កាល ២០២២-២៣​។ កាលពី​ដើមខែ​នេះ Messi បានរួម​ចំណែក​ជួយ​ឲ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន FIFA World Cup ក្រោយ​ផ្តួល​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់ក្ដី ក្រោយ​រងចាំ​អស់​រយៈពេល​៣៦​ឆ្នាំ​។ Messi បាន​ស៊ុត​បញ្ចូល​ទី​៧​គ្រាប់ និង Assists ៣​ដង​ក្នុង​ការប្រកួត​នោះ ហើយ​ត្រូវបាន​ជ្រើសរើស​ជា​អ្នកលេង​ល្អ​ប្រចាំ​ព្រឹត្តិការណ៍ និង​ឈ្នះ​ពាន FIFA Golden Ball ផងដែរ ។​

​កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​កំពុងតែ​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​នៅ PSG ផងដែរ​។ ក្នុង​រដូវ​កាល​នេះ Messi ស៊ុត​បាន ១២ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន ១៤ ដង​ក្នុងការ​បង្ហាញខ្លួន​១៩ ប្រកួត​ក្នុងការ​ប្រកួត​សម្រាប់​ក្រុម PSG ។​

​នេះ​ជា​លើក​ទី​៣​ហើយ​ដែល Messi ឈ្នះ​ពានរង្វាន់ AIPS America Male Athlete of the Year ដោយបាន​នាំមុខ​កីឡាករ​ស្គី​កូ​ឡុំ​ប៊ី Brayan Carreno និង​កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល Richarlison ផងដែរ​៕