រុស្ស៊ី ប្រើដ្រូន​បើក​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ក្នុង​តំបន់ និង​ជុំវិញ​រដ្ឋធានី​គៀវ​

មូ​ស្គូ​៖ ក្រុមមន្ត្រីបាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី បានកំណត់​គោលដៅ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រដ្ឋធានី និង​តំបន់​ជុំវិញ​របស់​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បំផ្លាញ​គ្រឿង​បរិក្ខារ​ថាមពល និង​បណ្តាល​ឱ្យដាច់​ចរន្តអគ្គិសនី​មួយចំនួន​ផងដែរ​។​

លោក​ប្រធានាធិបតី Volodymyr Zelenskyy បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក Shahed ផលិត​ដោយ​អ៊ីរ៉ង់​ចំនួន ៤៥ គ្រឿង​។​

ទន្ទឹម​នោះ នៅក្នុង​សុន្ទរកថា​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា ការវាយប្រហារ​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន នឹងមិន​ថមថយ​នោះទេ​។​

គួរ​បញ្ជាក់ថា ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ គេ​សង្កេតឃើញថា រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ​តាម​អាកាស​ជាច្រើនលើក ច្រើនសា​រលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អ៊ុយ​ក្រែ​ន​៕