ដ្រូន​អ៊ុយ​ក្រែ​ន វាយប្រហារ​រោងចក្រ​ថាមពល​ក្នុង​ទឹកដី​រុស្ស៊ី​

មូ​ស្គូ​៖ អភិបាលក្រុង លោក Aleksandr Bogomaz បាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន​មួយគ្រឿង បាន​វាយប្រហារ​លើ​ទីតាំង​រោងចក្រ​ថាមពល​មួយកន្លែង​ក្នុង​តំបន់ Bryansk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ដែល​បណ្ដាល​ឲ្យ​ប្រជាជន​នៅក្បែរនោះ​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

លោក Bogomaz បាន​សរសេរ​នៅលើ Telegram ថា ការវាយប្រហារ​នេះ បាន​កើតឡើង​នៅក្នុង​ស្រុក Klimovsky ដែលមាន​ទីតាំងនៅ​ព្រំដែន​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

លោក បន្តថា ការវាយប្រហារ​ខាងលើនេះ​មិន​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​រងរបួស​នោះទេ ប៉ុន្តែ​រោងចក្រ​ថាមពល​នោះបាន​ឆាបឆេះ និង​ខូចខាត​ផ្នែក​ខ្លះ​៕