រកឃើញ​ក្រុម​ប៉ះគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ AFF Cup ហើយ​

អាស៊ាន ៖ ការប្រកួត​ពានរង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022 បានបញ្ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល ដោយ​រកឃើញ​ជើង​ខ្លាំង​ចំនួន​៤ ដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ម៉ាឡេស៊ី ។​

សម្រាប់​ជំនួប​បញ្ច​ប់ពូ​ល B កាលពី​យប់មិញ ក្រុម​ជម្រើសជាតិ​វៀតណាម បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ក្នុង​លទ្ធផល ៣-០ ខណៈ​ក្រុម​ម៉ាឡេស៊ី យកឈ្នះ​សិង្ហ​បុរី ៤-១​។ ចំណែក​ពូ​ល A ក្រុម​ថៃ យកឈ្នះ​កម្ពុជា ៣-១ និង​ឥណ្ឌូណេស៊ី ឈ្នះ​ហ្វីលីពីន ២-១​។​

​តាមរយៈ​លទ្ធផល​ខាងលើ​បានធ្វើ​ឲ្យ ថៃ ឈរ​លេខ​១​ពូ​ល A ដោយមាន​១០ ពិន្ទុ ស្មើ​ក្រុម​លេខ​២ ឥណ្ឌូណេស៊ី តែមាន​គ្រាប់​បាល់​ចំណាញ ខណៈ​វៀតណាម ឈរ​លេខ​១​ពូ​ល B មាន​១០​ពិន្ទុ និង​ម៉ាឡេស៊ី លេខ​២ មាន​៩​ពិន្ទុ ។​

​កាលវិភាគ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៖ ថ្ងៃទី​៦ ខែមករា វៀតណាម ប៉ះ ឥណ្ឌូនេស៊ី នៅ​កីឡដ្ឋាន Gelora Bung Karno Stadium​ និងថ្ងៃទី​៧ ខែមករា ថៃ ប៉ះ ម៉ាឡេស៊ី នៅ​កីឡដ្ឋាន Rajamangala Stadium៕