អ៊ុយ​ក្រែ​ន ថា នឹងមាន​ការវាយប្រហា​រ​កាន់តែ​ជ្រៅ​ចូលក្នុង​ទឹកដី​រុស្ស៊ី​

កៀវ​៖ លោក Kirill Budanov ចារកម្ម​កំពូល​របស់​អ៊ុយ​ក្រែ​ន បាន​និយាយថា នឹងមាន​ការវាយប្រហា​រ​ថ្មី​ចូលក្នុង​ទឹកដី​រុស្ស៊ី កាន់តែ​ជ្រៅ ហើយ​លោក ក៏បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ លើ​ទីតាំង​យោធា​រុស្ស៊ី ផងដែរ​។​

ថ្លែង​ទៅកាន់​សារព័ត៌មាន ABC News លោក Budanov ដែលជា​ប្រធាន​នាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់​សំខាន់​របស់​ក្រុង​គៀវ សុំ​មិនទាន់​ផ្ដល់​ចម្លើយ ជុំវិញ​បញ្ហា​ទាក់ទង​នឹងមាន​ការវាយប្រហារ​នា​ពេល​ថ្មីៗ​នេះ​លើ​មូលដ្ឋាន​អាកាស​រុស្ស៊ី​។​

គួរ​បញ្ជាក់ថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ទីក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​ក្រុង​កៀវ ជាច្រើនលើក​ច្រើនសា​រថា​បានធ្វើការ​វាយប្រហារ​លើ​ទីតាំង​យោធា​របស់ខ្លួន​ក្នុង​ទឹកដី​រុស្ស៊ី​។ កាលពី​សប្តាហ៍​មុន ក្រសួងការពារជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយ​ក្រែ​ន បាន​ព្យាយាម​កំណត់​គោលដៅ​លើ​អាកាសយានដ្ឋាន Engels ក្នុង​តំបន់ Saratov របស់​រុស្ស៊ី ដែលមាន​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​៕