ថ្ងៃនេះបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់ ខណៈអ្នកជាសះស្បើយ១៥នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៦នាក់ ខណៈជាអ្នកជាសះស្បើយ១៥នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៦១៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៥១៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕