សម្តេចតេជោបញ្ជាក់ជាថ្មីថា ទោះក្នុងតម្លៃណាក៏ដោយមិនឱនក្បាលចំពោះការគាបសង្កត់ណាមួយដែលអាចបំផ្លាញដល់សន្តិភាព និងសន្តិសុខប្រទេសជាតិឡើយ

ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀតបានបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ សម្តេចនឹងមិនឱនក្បាលដាច់ខាតក្នុងការទទួលយកការគាបសង្កត់ណាមួយដែលអាចបំផ្លាញដល់សន្តិភាព និងសន្តិសុខប្រទេសជាតិនោះទេ។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចនឹងបន្តលេងជាមួយពួកក្រុមជ្រុលនិយមបន្តទៀត ពោលគឺពួកដែលកំពុងព្យាយាមបំផ្លាញប្រទេសជាតិ ហើយសម្តេចបន្តថា អ្នកថាសម្តេចចាស់នោះ គឺមនុស្សតែងចាស់ទាំងអស់គ្នាមិនមែនចាស់តែសម្តេចនោះទេ៕