ជន​ស៊ីវិល​ស្លា​ប់ និងរ​បួ​ស​សរុប​ជាង៤០នាក់ ដោយសារ​ការវាយប្រហា​រ​របស់​អ៊ុយ​ក្រែ​ន ក្នុង​ក្រុង Vasilyevka

គៀវ​៖ អភិបាល​ស្តីទី លោក Yevgeny Balitsky បាន​និយាយថា ជន​ស៊ីវិល​ចំនួន ៦ នាក់​ស្លាប់ និង ៣៧ នាក់​ផ្សេងទៀត​រងរបួស ក្រោយ​ការបាញ់​ផ្លោង​របស់​ទាហាន​អ៊ុយ​ក្រែ​ន លើ​តំបន់​លំនៅដ្ឋាន​មួយកន្លែង​នៅ​ទីក្រុង Vasilyevka ក្នុង​តំបន់ Zaporozhye ដែល​ទើបតែ​បញ្ចូល​ជាមួយ​រុស្ស៊ី ថ្មីៗ​។

លោក បាន​បញ្ជាក់ថា ម្នាក់​ក្នុងចំណោម​អ្នករងរបួស​ទាំងអស់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយ​បន្ថែមថា ស្ថានភាព​នៅ​ក្រុង Vasilyevka គឺ​កំពុង​តានតឹង ខណ​ការបាញ់​ផ្លោង​នៅ​បន្ត​ឥត​ឈប់​។ លោក បន្តថា សេវា​សង្គ្រោះបន្ទាន់​ទាំងអស់ ក៏​កំពុងដំណើរការ ដើម្បី​ជួយ​មនុស្ស​ដែល​រង​ការវាយប្រហារ ផងដែរ ។

លោក Vladimir Rogov មន្ត្រីជាន់ខ្ពស់​ប្រចាំ​តំបន់ ក៏បាន​លើកឡើងថា កងកម្លាំង​អ៊ុយ​ក្រែ​ន បាន​វាយលុក​លើ​ប្លុក​ផ្ទះល្វែង​មួយ នៅ​ជិត​អគារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​យោធា​របស់​ក្រុង​៕