
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Chun Doo-hwan ទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ
សេអ៊ូល ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Chun Doo-hwan ដែលគ្រប់គ្រងប្រទេសដោយកណ្តាប់ដៃដែក បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ១៩៧៩ បានបង្កឱ្យមានការតវ៉ាលទ្ធិប្រជាធិបតេយ្យដ៏ធំមួយនោះ បានទទួលមរណៈភាព នៅថ្ងៃ អង្គារនេះ ក្នុងវ័យ៩០ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់អតីតជំនួយការសារព័ត៌មានរបស់លោក។
លោក Min Chung-ki អតីតលេខាធិការសារព័ត៌មានរបស់លោក បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក Chun មានជំងឺមហារីកគ្រាប់ឈាម ដែលស្ថិតក្នុងការព្យាបាល ហើយសុខភាពរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ លោក បានទទួលមរណភាពនៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុង សេអ៊ូល តាំងពីព្រឹកព្រលឹម ហើយសាកសពរបស់លោកត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីរៀបចំពិធីបុណ្យសពនៅពេលក្រោយ។
គួរបញ្ជាក់ថា លោក Chun ជាអតីតមេបញ្ជាការយោធាកូរ៉េខាងត្បូង ក្នុងអំឡុងការសម្លាប់យ៉ាងរង្គាលរបស់កងទ័ព Gwangju ក្នុងឆ្នាំ ១៩៨០ លើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលជាឧក្រិដ្ឋកម្មដ៏ឃោរឃៅបំផុត ហើយក្រោយមកលោកត្រូវបានកាត់ទោស និងបានទទួលការកាត់ទោសប្រហារជីវិតផងដែរ៕