ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៨៧២,៦៥៣នាក់ កើនឡើងជិត៦ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៨,៨០៥នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៣,៩៩២នាក់ (ស្លាប់ ១៤៣,៧៥៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨២៧,៨២០នាក់ (ស្លាប់ ៤៧,៤៨២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៥៩៧,០៨០នាក់ (ស្លាប់ ៣០,១១០នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,០៧៦,១៣៥នាក់ (ស្លាប់ ២០,៤៨៧នាក់), វៀតណាម ឆ្លងចំនួន ១,១៤៣,៩៦៧នាក់ (ស្លាប់ ២៤,១១៨ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៩,១០២នាក់ (ស្លាប់ ១៩,០៤១នាក់), សិង្ហបុរី ឆ្លងចំនួន ២៥៥,៤៣១នាក់ (ស្លាប់ ៦៧២នាក់), កម្ពុជា ឆ្លងចំនួន ១១៩,៩៤៣នាក់ (ស្លាប់ ២,៩០៩នាក់), ទ្បាវ ឆ្លងចំនួន ៦៤,៤៨២នាក់ (ស្លាប់ ១៣៧នាក់) និងព្រុយណេ ឆ្លងចំនួន ១៤,៧០១នាក់ (ស្លាប់ ៩៦នាក់)៕