
WHO ព្រមានថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅទូទាំងទ្វីបអឺរ៉ុបនឹងកើនដល់២.២លាននាក់នៅត្រឹមខែមីនា ឆ្នាំ២០២២
ថ្ងៃចេញផ្សាយៈ November 24, 2021
វ៉ាស៊ីនតោន ៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃ អង្គារថា មនុស្ស ៧០០.០០០ នាក់ទៀតអាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩ នៅអឺរ៉ុប គិតត្រឹមខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ជាង២.២ លាននាក់ ខណដែលខ្លួនបានជំរុញឱ្យមនុស្សទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឲ្យបានគ្រប់ដូស។
WHO បន្តថា ចំនួនអ្នកស្លាប់សរុបដោយសារ ជំងឺផ្លូវដង្ហើមកូវីដ ១៩ នេះនៅក្នុងប្រទេសចំនួន ៥៣ នៅតំបន់អ៊ឺរ៉ុប បានកើនឡើងលើស ១.៥ លាននាក់រួចហើយ ជាមួយនឹងអត្រាស្លាប់ប្រចាំថ្ងៃកើនឡើងទ្វេដងពីចុងខែ កញ្ញា ដល់ ៤.២០០ ក្នុងមួយថ្ងៃៗ ។
គួរបញ្ជាក់ថា តួលេខនៃអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ អាចនឹងកើនឡើងដល់ជាង ២.២ លាននាក់ ដោយគិតត្រឹមខែ មីនា ឆ្នាំ ២០២២ ខាងមុខនេះ៕