សហរដ្ឋអាមេរិកមានមនុស្ស ៨៦,០១៦នាក់ទៀត ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៣៧នាក់ស្លាប់ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៦,០១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៣៦នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៨,៨៣៥,២១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៦,២១៧នាក់ និងជាសះស្បើយឡើងសរុប ៣៨.៧១លាននាក់៕