Man Utd ទាក់ទងអតីតគ្រូបង្វឹក Barcelona លោក Valverde ដើម្បីធ្វើគ្រូបង្វឹកស្តីទី

មេនឆេស្ទើ ៖ ថ្នាក់ដឹកនាំនៃក្លិប Manchester United បានធ្វើការទាក់ទងទៅលោក Ernesto Valverde អតីតគ្រូបង្វឹកក្លិប FC Barcelona ដើម្បីមកធ្វើជាអ្នកចាត់ការទូទៅស្តីទី ទម្រាំដល់រកគ្រូបង្វឹកថ្មីបានជំនួសកៅអីលោក Ole Gunnar Solskjaer ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃអាទិត្យនោះ។

​Man Utd គ្រោង​នឹង​តែងតាំង​អ្នកចាត់ការ​បណ្តោះអាសន្ន​សម្រាប់​យុទ្ធនា​ការដែល​នៅសល់​រដូវ​កាល ២០២១-២២ មុនពេល​ស្វែងរក​អ្នក​ជំនួស​លោក Solskjaer ជា​ផ្លូវការ ដោយ​គ្រូបង្វឹក​របស់ Paris Saint-Germain លោក Mauricio Pochettino ត្រូវបាន​គេ​ជឿថា​ ជា​បេក្ខភាព​នាំមុខគេ​ស​ម្រា​ប់​តួនាទី​នេះ​។​

​យោងតាម​កាសែត The Guardian បាន​ឲ្យ​ដឹងថា បិសាច​ក្រហម​បាន​និយាយ​ជាមួយ​លោក Valverde អំពី​តួនាទី​បណ្តោះអាសន្ន​នេះ មុននឹង​គ្រូបង្វឹក​វ័យ​៥៧​ឆ្នាំ​រូបនេះ​អាចដឹកនាំ​ក្លឹប​ពេញ​សិទ្ធិ។​ ក្រៅពី​លោក Ernesto Valverde ក្លិប​លេង​នៅ Premier League បិសាច​ក្រហម​ខាងលើនេះ ក៏បាន​ធ្វើការ​ទាក់ទង​ទៅ​លោក Zinedine Zidane ដែល​បាន​ទំនេរ​ពី​ការងារ​ក្នុង​ឆ្នាំ​២០២០មក​ដែរ​។

សូមជម្រាបថា បច្ចុប្បន្ន លោក Michael Carrick កំពុង​ទទួល​បន្ទុក​កិច្ចការងារ​នេះ​នៅ Old Trafford បន្ទាប់ពី​ការបណ្តេញ​លោក Ole Gunnar Solskjaer ចេញ​តំណែង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​៕