Hun Sen Cup ថ្នាក់ជាតិ វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងប្រកួត​នៅ​ថ្ងៃស្អែក​ នៅ​កីឡដ្ឋាន RSN

ភ្នំពេញ ៖ ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​១៥ ថ្នាក់ជាតិ​ ឆ្នាំ​២០២១ នឹង​ឈានដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា​ស្អែក​នេះ ដោយ​ការប្រកួត​កាត់សេចក្ដី​រក​ក្រុម​ជើងឯក​នេះ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Smart RSN របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​។​

ចំពោះ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​រួមមាន​អតីត​ក្រុម​ជើងឯក ៤​សម័យ​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​ជួប​ក្រុម​ការពារ​តំណែង​ជើងឯក​វិសាខា ដែល​ការប្រកួត​នឹង​ចាប់ផ្ដើម​នា​វេលា​ម៉ោង៦​ល្ងាច ក្រោយ​បញ្ចប់​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ជាមួយ​ក្រុម​បឹងកេត​៕