
ថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តក្រចេះសូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត
ថ្ងៃចេញផ្សាយៈ ខែតុលា 15, 2021
ខេត្តក្រចេះ ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪុ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន ។
នៅថ្ងៃនេះ ឯកឧត្តម វ៉ា ថន និងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះសូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕