ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤០លាន ៣៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៨៩ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤០, ៣៧៥,៤៤៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៨៩៧,២២៧នាក់ និងជាសះស្បើយឡើងវិញ ២១៧,៦៧៧,៥៦៩នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៥,៦៣៩,០១២នាក់ ស្លាប់ចំនួន ៧៤១,៨៩៣នាក់ និងជាសះស្បើយចំនួន ៣៥,២០៥,២៥៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ០៣៦,៦៨៤ នាក់ ស្លាប់ចំនួន ៤៥១,៨៤៧នាក់ និងជាសះស្បើយ ៣៣,៣៧៤, ៤៨៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៦១២,២៣៧នាក់ ស្លាប់ ៦០២,២០១នាក់ និងជាសះស្បើយ ២០,៧៥៨,៥៩៧នាក់៕