អភិបាលខេត្តក្រចេះអញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខត្តក្រចេះ នាព្រឹកថ្ងៃពុធ ៥រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាលជួបជាមួយក្មួយៗដែលយុវជន យុវតី ស្ម័គ្រចិត្តដើម្បី សហគមន៍ ជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគត។

ឆ្លៀតនាឱកាសនោះដែរ  ឯកឧត្តមគណៈអភិបាលខេត្តបានបង្ហាញនូវគំនិត ក៏ដូចបទពិសោធន៍ល្អៗ ដល់ក្មួយៗ យុវជន និងយុវតីទាំងអស់ដែលបានមកជុំគ្នាពេលនេះឲ្យស្គាល់នូវអ្វីដែលល្អ និងអ្វីដែលមិនគួរទទួល ពីព្រោះវ័យនេះជាវ័យ ដែលមានខួរក្បាលស្អាតស្អំ ហើយចេះពិចារណាគ្រប់កាលៈទេសៈ សូមទទួលបាននូវការទូន្មានពីឪពុកម្តាយ បងប្អូននូវគ្រប់មជ្ឈដ្ឋាន ពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលជាអាណាព្យាបាលទី២ នាពេលអនាគតរបស់យេីង   ពិសេសជាងនេះទៀត ប្អូនៗ ក្មួយៗ មិនចាញ់បេាកនូវរាល់ឧបបាយកលបេាកប្រាស់ និងការឃោសនាណាអូសទាញណាមួយដែលធ្វេីឲ្យបាត់ទំនុកចិត្ត និងការទទួលខុសត្រូវបាត់ម្ចាស់ការចំពោះខ្លួនឯងមួយវិញទៀត ប្រទេសជាតិកំពុងតែរង់ចាំ នូវស្នាដៃល្អៗ ពីប្អូនៗ និងក្មួយៗ ដេីម្បីជួយក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ រួមជាមួយនិងរាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងជាវិរៈជនឆ្នេីម ក្នុងការស្ថាបនិកសន្តិភាពនៅកម្ពុជា ដូចនេះយេីងទាំងអស់ រួបរួមសាមគ្គីគ្នា ដេីម្បីថែរក្សា ការពារ សុខសន្តិភាព នេះឲ្យបានគង់វង់យូរអង្វែង ហេីយបន្តអភិវឌ្ឍប្រទេសទេសជាតិឲ្យមានការរីកចម្រេីនលេីគ្រប់វិស័យបន្ថែមទៀតនៅពេលអនាគត ដោយ ៖ ស៊ាន ច័ន្ទដា