ក្លឹប​នៅ​អង់គ្លេស​ចំណាយ​លើ​ការផ្ទេរ​ប្រាក់​ជាង​២ ពាន់​លាន​ដុល្លារ​ជា​លើកដំបូង ​ក្នុង​ឆ្នាំ​២០២២

ក្រុងឡុងដ៍ ៖ ក្លឹប​បាល់ទាត់​អង់គ្លេស​បាន​ចំណាយ​ប្រា​ក់ជាង ២ ពាន់​លាន​ដុល្លារ​លើ​ការចុះហត្ថលេខា​ថ្មី​ក្នុង​ឆ្នាំ២០២២ ជា​លើកដំបូង​។​នេះ​បើ​យោងតាម​របាយការណ៍​ផ្ទេរ​ជាស​កល​របស់ FIFA ដែល​បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

មានការ​ផ្ទេរ​ចំនួន ២០,២០៩​នាក់ ក្នុង​ពិភព​កីឡាបាល់ទាត់​អាជីព​ផ្នែក​បុរស នា​ឆ្នាំ​២០២២ ដែល​ចំនួន​នេះ​មានការ​កើនឡើង ១១.៦​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២១ ហើយ​ថែមទាំង​លើស​ឆ្នាំ​២០១៩ មុន​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ថែមទៀត​។​

​ក្នុងចំណោម​ការផ្ទេរ​ចំនួន ២,៨៤៣​នាក់ ដែល​ក្នុងនោះ​រួមបញ្ចូល​ទាំង​ឈ្នួល​ផងដែរ ការផ្ទេរ​ដែលមាន​តម្លៃ​កំពូល​ទាំង​១០០ មានតម្លៃ​ជិត​ស្មើនឹង ៥០​ភាគរយ នៃ​ប្រាក់​ដែល​បាន​ចំណាយ​សរុប ជាមួយនឹង​ក្លិប​នៅ​អង់គ្លេស​បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​ជាថ្មី​ម្តងទៀត​។​

​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ការចំណាយ​លើ​ការផ្ទេរ​នៅ​អង់គ្លេស បាន​លើស ២​ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​ឈានដល់​កំណត់ត្រា​ខ្ពស់ ជិត ២.២​ពាន់​លាន​ដុល្លារ​៕