
ជប៉ុននឹងបញ្ចេញប្រេងបម្រុងទុកសម្រាប់ផ្ដល់ដល់ប្រទេសក្រីក្រ ដើម្បីជួយកាត់បន្ថយតម្លៃប្រេង
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងបញ្ចេញប្រេងដែលបម្រុងទុកជាលើកដំបូងសម្រាប់ផ្ដល់ដល់ប្រទេសក្រីក្រ ដើម្បីជួយកាត់បន្ថយតម្លៃប្រេងឡើងថ្លៃខ្លាំង។
លោក Kishida បន្តថា ប្រទេសជប៉ុនបានសម្រេចចិត្តធ្វើសកម្មភាពនេះរួមគ្នាជាមួយនឹងសហរដ្ឋអាមេរិក ហើយថែមទាំងដាក់លក់ផ្នែកមួយនៃឃ្លាំងស្តុកប្រេងរបស់រដ្ឋ ក្នុងលក្ខណៈមិនបំពានច្បាប់ស្តុកប្រេង។ ច្បាប់ស្តុកប្រេងកំណត់ការដាក់ចេញក្នុងគោលបំណងដូចជា ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងភាពចលាចលនយោបាយនៅក្រៅប្រទេស។
ដើម្បីកុំឱ្យបំពានច្បាប់ស្តុកប្រេង ទីក្រុង តូក្យូគ្រោងនឹងបញ្ចេញទុនបម្រុងប្រេងដែលលើសពីគោលដៅនៃការស្តុកទុកក្នុងតម្លៃរយៈពេល ១៦០ ថ្ងៃនៃការប្រើប្រាស់។ បរិមាណប្រេងដែលត្រូវបញ្ចេញដំបូង ត្រូវបានគេរំពឹងថា ស្មើនឹងការប្រើប្រាស់ក្នុងរយៈពេលជាច្រើនថ្ងៃផងដែរ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍន៍ទុនបម្រុងនាពេលកន្លងមកនេះគឺ ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់ប្រេង បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ និងវិបត្តិនយោបាយនៅក្រៅប្រទេស៕