ជនស៊ីវិល៩នាក់ស្លាប់ និងរបួស ក្នុងការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​កណ្តាល​នៃ​ប្រទេស​ស៊ី​រី

យេ​រូ​សា​ឡឹម ​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​អ៊ីស្រាអែល បាន​រាយការណ៍ កាលពី​ថ្ងៃ ពុធ​ថា ការ​វាយឆ្មក់​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​កណ្តាល​របស់​ប្រទេស​ស៊ី​រីបានសម្លាប់​ជន​ស៊ីវិល​ចំនួន២នាក់ និង​មនុស្ស៧នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។​

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ SANA បាន​រាយការណ៍​ថា ការឈ្លានពាន​តាម​អាកាស​របស់​អ៊ីស្រាអែល​នេះ​បានកំណត់​គោលដៅ​ផ្នែក​ខ្លះ​នៃ​តំបន់​កណ្តាល​ប្រ​ទេ​ស៊ី​រី​តែម្ដង ហើយ​ភ្លាមៗ​នោះ កងការពារ​ដែនអាកាស​ស៊ី​រី​ក៏បាន​ឆ្លើយតប​ទៅវិញ​ភ្លាមៗ ដូចគ្នា​។ ទីភ្នាក់ងារ​ដដែល បន្តថា មាន​ជន​ស៊ីវិល ២ នាក់​ត្រូវបាន​សម្លាប់ ខណដែល ៧ នាក់​ផ្សេងទៀត​រងរបួស ហើយ​ក្នុងចំណោម ៧ នាក់​មាន​ម្នាក់​រងរបួស​ធ្ងន់​។​

មន្ត្រី​យោធា​ស៊ី​រី​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា យន្តហោះ​ចម្បាំង​បាន​បាញ់​មី​ស៊ី​ល​មកលើ​ប្រទេស​ស៊ី​រី​នៅវេលា​ម៉ោង ១ និង ២៦ នាទី ព្រឹក​ថ្ងៃ​ពុធ (​ម៉ោង​ក្នុងស្រុក​) ខណៈពេលដែល​កំពុង​ហោះហើរ​ពីលើ​ដែនអាកាស​នៃ​ប្រទេស​លី​បង់ ដែល​ជិតខាង​គ្នា​នោះ​។​

សូមជម្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​មកលើ​ប្រទេស​ស៊ី​រី ជា​ញឹកញាប់ ប៉ុន្តែ​ពួកគេ​មិន​បានធ្វើ​អត្ថាធិប្បាយ​ណាមួយ លើ​ទង្វើ​ដែល​បានធ្វើ​នោះទេ​៕