បុគ្គលិក​ពេទ្យថៃ​ជាង៤.០០០ នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ-១៩

បាងកក​ ៖ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​ថៃ​ម្នាក់បាន​ឲ្យ​ដឹងកាលពី​ថ្ងៃពុធ​ថា មាន​បុគ្គលិក​ពេទ្យ​ថៃ​ជាង ៤.០០០ នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចាប់តាំងពី​ខែកុម្ភៈឆ្នាំមុន​មកនេះ​។​ នេះបើតាមសារព័ត៌មាន Bangkok post។

នាយក​ទំនាក់ទំនង​ផ្នែក​គ្រោះថ្នាក់ និង​ទម្លាប់​សុខភាព​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​ថៃ អ្នកស្រី Sumanee Wacharasin បាន​និយាយថា គិត​ចាប់ពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មក​នៅពេលដែល​ជំងឺ​កូ​វីដ​-១៩ បានចាប់ផ្តើម​រហូតដល់​ថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ សរុប​បុគ្គលិក​សុខាភិបាល​ចំនួន៤២៧០ នាក់​បាន​ឆ្លង​កូ​វីដ​-១៩ នេះ​។​

អ្នកស្រីបន្តថា ដោយសារក្រុម​វេជ្ជបណ្ឌិត​បាន​ឆ្លង ដូច្នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​ពេទ្យ​ផ្សេងៗ​ទៀត ក៏ដូចជា​អ្នកជំងឺ ដែល​នៅក្បែរ​ជិតស្និទ្ធ​ជាមួយ​ពួកគាត់​។​ ក្នុងចំណោម​អ្នក​ឆ្លង​ជា​បុគ្គលិក​សុខាភិបាល​ចំនួន ៤២៧០ នាក់​ខាងលើ​នោះ​មាន វេជ្ជបណ្ឌិត​ចំនួន ១៩៨ នាក់ និង​និស្សិត​ពេទ្យ ៣៤ នាក់​ផងដែរ​៕