ប្រមុខ​ចារកម្ម​អ៊ុយ​ក្រែ​ន គំរាម​បង្កើន​សម្ពាធ​ក្នុង​សមរភូមិ​ជាមួយ​រុស្ស៊ី​

គៀវ​៖ មន្ត្រី​ចារកម្ម​កំពូល​របស់​ទីក្រុង​គៀវ លោក Kirill Budanov បាន​ព្រមាន នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Washington Post កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី នឹង​បន្ត​រង​សម្ពាធ​ក្នុង​សមរភូមិ រហូត​ទាល់​តែមាន​ការដក​កម្លាំង​ទ័ព​ចេញពី​អ៊ុយ​ក្រែ​ន និង​ស្ដារឡើងវិញ​នូវ​បូរណភាព​ទឹកដី​របស់ខ្លួន​។

ប្រធាន​នាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់​អ៊ុយ​ក្រែ​ន​រូបនេះ បាន​និយាយថា ទីក្រុង​គៀវ បាន​ដាំ​គ្រឿងផ្ទុះ​នៅលើ​ទឹកដី​រុស្ស៊ី ហើយ​ការវាយប្រហារ​ភេរវកម្ម​នឹង​អាច​កើតមាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។​

នៅពេល​សួរ​អំពី​ការវាយប្រហារ​លើ​ស្ពាន Crimean កាលពី​ខែតុលា និង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​មូលដ្ឋាន​អាកាស​រុស្ស៊ី ក្នុង​ខែធ្នូ លោក Budanov បាន​បដិសេធ ដោយ​បញ្ជាក់ថា​កងកម្លាំង​ពិសេស​របស់លោក មិន​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ​៕