
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៥នាក់, ជាសះស្បើយ៤៩៩នាក់, ស្លាប់២៦នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 15, 2021
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៥នាក់, អ្នកជំងឺចំនួន៤៩៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២៦នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១១៦, ១៤០ ជាសះស្បើយសរុបចំនួន១១០, ១៥៤ និងស្លាប់សរុបចំនួន ២, ៦១០៕