ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៩៣០,៤១៥នាក់ កើនឡើងជិត៦ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៩,៧៣៥នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៥៤,៨១៥នាក់ (ស្លាប់ ១៤៣,៧៨២នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨២៩,៦១៨នាក់ (ស្លាប់ ៤៧,៨៧៥នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៦០៨,៩៧៩នាក់ (ស្លាប់ ៣០,១៩៥នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,០៨៨,៣២៧នាក់ (ស្លាប់ ២០,៥៧៩នាក់), វៀតណាម ឆ្លងចំនួន ១,១៦៨,២២៨នាក់ (ស្លាប់ ២៤,៤០៧ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២០,២១៣នាក់ (ស្លាប់ ១៩,០៥៨នាក់), សិង្ហបុរី ឆ្លងចំនួន ២៥៨,៧៨៥នាក់ (ស្លាប់ ៦៨១នាក់), កម្ពុជា ឆ្លងចំនួន ១២០,០០៩នាក់ (ស្លាប់ ២,៩១៨នាក់), ទ្បាវ ឆ្លងចំនួន ៦៧,៣២២នាក់ (ស្លាប់ ១៤៣នាក់) និងព្រុយណេ ឆ្លងចំនួន ១៤,៧៧១នាក់ (ស្លាប់ ៩៧នាក់)៕