ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦០លាន ២៧ម៉ឺននាក់ ស្លាប់ជាង ៥លាន ១៩ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦០, ២៧៧,៣៥២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៩៨,៨៦៨នាក់ និងជាសះស្បើយឡើងវិញ ២៣៥,២៤៣,២៧២នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៨, ៩៩៩,៧៣៧នាក់ ស្លាប់ចំនួន ៧៩៨,៥៥១នាក់ និងជាសះស្បើយចំនួន ៣៨,៧៩៩, ៩៨៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៥៤៦,៩២៦ នាក់ ស្លាប់ចំនួន ៤៦៦,៩៨០នាក់ និងជាសះស្បើយ ៣៣,៩៦៧, ៩៦២នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ០៥៥,៦០៨នាក់ ស្លាប់ ៦១៣,៦៩៧នាក់ និងជាសះស្បើយ ២១,២៧៥,២០៩នាក់៕