រសៀលនេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នោះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនេះបន្តទៀត។

របៀវារៈកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅថ្ងៃទី២នេះ នឹងពិភាក្សាទៅលើបញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, កិច្ចប្រជុំចង្អៀតពាក់ព័ន្ធនឹងតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់, ការអនុម័តឯកសារស្តីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣, កម្មវិធីបិទកិច្ចប្រជុំ និងសន្និសីទព័ត៌មានរួម៕