ក្រុម​គោព្រៃ​កម្ពុជា ហក់​ឡើង​៣​លេខ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA World Ranking 

ភ្នំពេញ ៖ ក្រុម​ជម្រើសជាតិ​គោព្រៃ​កម្ពុជា បាន​ហក់​ឡើង​៣​លេខ ពោលគឺ​ពី​លេខ​១៧៨ មក​លេខ ១៧៥​វិញ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA World Ranking  បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក​ទាំង​ជើង​ទី​២ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup China 2023 Play-Off នៅ​ប្រទេស​បា​រ៉ែ​ន​។​

​ដោយឡែក​ប្រទេសជិតខាង​វៀតណាម បាន​ធ្លាក់​៣​លេខ​ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ពោលគឺ​ពី​លេខ ៩៥ មក​លេខ​៩៨​វិញ​ក្រោយ​ប្រកួត​ចាញ់​៤​ប្រកួត​ផ្ទុ​នៗ​ក្នុង​វគ្គ​ជម្រុះ World Cup ប្រចាំ​តំបន់​អាស៊ី​៕