
គ្រោះរញ្ជួយដីកម្រិត ៦.១ វ៉ិចទ័រ វាយប្រហារជិតតំបន់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា
ញូវដេលី ៖ គ្រោះរញ្ជួយដីកម្រិត ៦.១ វ៉ិចទ័រ ដែលមានជម្រៅរាក់ និងខ្លាំង បានវាយប្រហារជិតតំបន់ព្រំដែនមីយ៉ាន់ម៉ា និងឥណ្ឌា នៅថ្ងៃសុក្រនេះ ប៉ុន្តែភ្លាមៗ មិនមានរបាយការណ៍បញ្ជាក់អំពីការខូចខាតនោះទេ។
យោងតាមមជ្ឈមណ្ឌលជាតិនៃគ្រោះរញ្ជួយដីរបស់ប្រទេសឥណ្ឌាបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះមានជម្រៅ១២គីឡូម៉ែត្រ (៧.៥ ម៉ាយ) និងមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ (៨៧ ម៉ាយ) ពីតំបន់ Aizawl នៅភាគឦសានប្រទេសឥណ្ឌា។ អ្នករស់នៅតំបន់ក្បែរនោះ បាននិយាយថា គ្រោះរញ្ជួយដីនេះមានសភាពរង្គើខ្លាំង ដែលធ្វើឲ្យពួកគេមានការភិតភ័យចំពោះហេតុការណ៍នេះ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.១ វ៉ិចទ័រនេះ បានវាយប្រហារនៅភាគឦសានប្រទេសឥណ្ឌា និងទីក្រុងសំខាន់ៗផ្សេងទៀតក្នុងប្រទេសបង់ក្លាដែសផងដែរ៕