WHO បើក​កិច្ចប្រជុំ​ភ្លាមៗ ក្រោយ​កូ​វី​ដប​ម្លែ​ង​ថ្មី​ពូជ​នៅ​អាហ្វ្រិក​រីក​រាលដាល​កាន់តែខ្លាំង​

ញូវយ៉ក ​៖ អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ពិភាក្សា​អំពី​វីរុស​កូ​វីដ ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​ពូជ​កាច​សាហាវ ដែល​កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​ទ្វីបអាហ្វ្រិក​ខាងត្បូង និង​ប្រទេស​បុ​ត​ស្វា​ណា​។ នេះ​បើតាម​កាសែត Financial Times បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​។​

ដោយឡែក កាសែត Daily Mail បាន​រាយការណ៍​ថា អ្នកវិទ្យាសាស្ត្រ​មកពី​ចក្រភព​អង់គ្លេស បាន​ព្រមាន​ពី​ការលេចចេញ​នូវ​ប្រភេទ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ ដែលមាន​សារធាតុ​ផ្សំ​ចូលគ្នា​ចំនួន ៣២ ប្រភេទ​ឯណោះ ហើយ​វា​ក៏ត្រូវ​បាន​រកឃើញ​នៅក្នុង​ប្រទេស បូត​ស្វា​ណា​ផងដែរ ។​

គួរ​បញ្ជាក់ថា វីរុស​ប​ម្លែ​ង​ថ្មី​នេះ​មាន​សមត្ថភាព​ឆ្លង​លឿន​បំផុត និង​មាន​សភាព​ធន់​ជាមួយ​វ៉ាក់សាំង​ខ្លាំង​ផងដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង ​ខ្លាច​វា​បង្ក​ហានិភ័យ​ជាថ្មី​ម្ដងទៀត​៕