អាជ្ញាធរជាតិអប្សរាឱ្យភ្ញៀវទេសចរដើរទស្សនាប្រាសាទបាយ័នតាមខ្សែទស្សនាថ្មី

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសដាក់ឱ្យដំណើរការខ្សែទស្សនាថ្មីនៅប្រាសាទបាយ័ន ដោយភ្ញៀវទេសចរអាចទស្សនាប្រាសាទបាយ័ននៅជាន់ទី១ និងជាន់ទី២ ព្រមទាំងផ្នែកដទៃទៀត ពិសេសគឺទីតាំងសំខាន់ដែលពុំធ្លាប់ទស្សនាបានទូលាយកាលពីមុន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា។

តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ភ្ញៀវទេសចរអាចជ្រើសរើសខ្សែទស្សនាបានដូចជា៖ ជម្រើសរយៈពេលខ្លី (៥៥នាទី) ជម្រើសរយៈពេលមធ្យម (១ម៉ោង១៥នាទី) និងជម្រើសរយៈពេលវែង (១ម៉ោង៤៥នាទី) ដោយជម្រើសនីមួយៗអនុញ្ញាតឱ្យទេសចរឆ្លងកាត់ផ្នែកសំខាន់ៗ ដូចជា ផ្ទាំងចម្លាក់សាច់រឿង ចំណុចសំខាន់ដែលពុំធ្លាប់ទស្សនាបានទូលាយកាលពីមុន ទីតាំងថតរូបប្រាសាទស្អាតៗជាដើម៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ៖