ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៦០លាន ៨៧ម៉ឺននាក់ ស្លាប់ជាង ៥លាន ២០ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦០, ៨៧៦,៥០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,២០៦,២៦៤នាក់ និងជាសះស្បើយឡើងវិញ ២៣៥,៦៧៥,៤៥១នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៩, ០៥០,៤០៨នាក់ ស្លាប់ចំនួន ៧៩៩,១៣៧នាក់ និងជាសះស្បើយចំនួន ៣៨,៨៤០, ២៣៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៥៥៥,៤៣១ នាក់ ស្លាប់ចំនួន ៤៦៧,៤៦៨នាក់ និងជាសះស្បើយ ៣៣,៩៧៧, ៨៣០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ០៦៧,៦៣០នាក់ ស្លាប់ ៦១៤,០០០នាក់ និងជាសះស្បើយ ២១,២៨២,៨០៤នាក់៕