រដ្ឋសភា បោះឆ្នោតជ្រើសតាំងឯកឧត្តម ទី ថានី ជាតំណាងរាស្ត្រខេត្តពោធិ៍សាត់ជំនួស លោក ខូយ សុខា ដែលទទួលមរណភាព

ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន ដោយមានរបៀបវារៈចំនួនពីរ។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ខូយ សុខា ដែលបានទទួលមរណភាព និងបោះឆ្នោតជ្រើសតាំង ឯកឧត្តម យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក៕