
គ្រូម៉ាឡេស៊ី បង្ហាញក្ដីបារម្ភចំពោះវត្តមាន ចាន់ វឌ្ឍនាកា មុនប៉ះកម្ពុជាសប្ដាហ៍ក្រោយ
បរទេស ៖ គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានបង្ហាញក្ដីព្រួយបារម្ភមួយចំនួនមុនប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជានៅសប្ដាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ។
គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បាននិយាយថា យើងព្រួយបារម្ភចំពោះកត្តាឧស្សាហ៍ព្យាយាមក្នុងការលេងរបស់ពួកគេ និងការតស៊ូលេងពេញតង់ មិនចុះចាញ់របស់ពួកគេផងដែរ។ ទន្ទឹមនោះ លោក ក៏មើលឃើញថា ទាំងវត្តមានខ្សែប្រយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ដែលធ្លាប់មានបទពិសោធន៍ លេងនៅលីគម៉ាឡេស៊ី និងអ្នកចាត់ការក្រុម ជនជាតិជប៉ុន លោក Keisuke Honda ផងនោះ ដោយនិយាយថា ពួកគេនឹងមិនងាយស្រួលក្នុងការលេងទល់នឹងក្រុមកម្ពុជានោះឡើយ សម្រាប់ការប្រកួតបើកឆាកក្នុងពានរង្វាន់ AFF SUZUKI CUP 2020 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។
សូមជម្រាបថា ក្រុមជម្រើសជាតិម៉ាឡេស៊ីស្ថិតនៅក្នុងពូល B ជាមួយក្រុមជម្រើសជាតិ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម៕